វិធីសង្រ្គោះបឋម ពេលដែលឆ្កែខាំ

ភ្នំពេញ៖ យោងតាមប្រភព តេឡេក្រាម វេជ្ជបណ្ឌិត កម្ពុជា បានបង្ហាញពី វិធីសង្រ្គោះបឋមពេលដែលឆ្កែខាំ ។

១- ក្រោពេលឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹក និងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទី បន្ទាប់មកលាងសំអាត ជាមួយទឹកថ្នាំសំលាប់មេរោគដូចជាបេតាឌីន។
២-ឃាត់ឈាម៖ អ្នកអាចលើកខ្ពស់តំបន់ត្រូវរបួស ឬប្រើបង់ស្អាតរុំរបួស ដើម្បីឃាត់ឈាម។ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។
៣-ត្រូវចាក់វ៉ាក់សាំង៖ ប្រសិនអ្នកត្រូវឆ្កែខាំ ត្រូវតែចាក់វ៉ាក់សាំងបង្ការ ទោះបីត្រូវផ្ទះខាំ ឬឆ្កែអនាថា។ មុខរបួសឆ្កែខាំ ត្រូវព្យាបាលក្នុងរង្វង់៤៨ម៉ោងបន្ទាប់ពីខាំ។

គួរបញ្ជាក់ថា ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ ដែលផ្តល់ផលប៉ះពាល់ដល់សត្វ និងប្រជាជនក្នុងប្រទេសកម្ពុជា។ ជាង 99% នៃការស្លាប់ដោយជំងឺឆ្កែឆ្កួតរបស់មនុស្ស គឺបណ្តាលមកពីសត្វឆ្កែ ដែលមានជំងឺឆ្កែឆ្កួតខាំ ប៉ុន្តែតាមរយៈការចាក់វ៉ាក់សាំងបង្ការដល់សត្វឆ្កែ ពួកយើងអាចលុបបំបាត់ជំងឺនេះ និងជួយសង្គ្រោះជីវិតមនុស្សបាន។

ចាប់ពីថ្ងៃទី 22 ខែ ឧសភា ដល់ថ្ងៃទី 2 ខែមិថុនា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនឹងអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ក៏ដូចជាដៃគូក្នុងស្រុកផ្សេងៗ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ។ ក្រុមការងារជំនាញ នឹងធ្វើដំណើរទៅកាន់តំបន់របស់លោកអ្នក សម្រាប់ការផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ។

ពួកយើងសូមទឹកចិត្តឱ្យម្ចាស់សត្វសុនខទាំងអស់គ្នារួមគ្នាជួយការពារក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍របស់ពួកគេ តាមរយៈការយកសត្វសុនខរបស់ពួកគេមកទទួលវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner