ពិធីសម្ពោធ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំបន់ខ្ពង់រាប ខេត្តក្រចេះ

ខេត្តក្រចេះ ៖ “មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពស់រាប ខេត្តក្រចេះ” ស្ថិតក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី កាង ស្យុងមី តំណាងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម ហ៊ួត ប៊ុនណារី បានមានប្រសាសន៍ថា ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពង់រាបខេត្តក្រចេះនេះឡើង គឺពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់មន្រ្តី សិស្ស និស្សិត និងកសិករ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងក្នុងតំបន់ ។

សូមបញ្ជាក់ផងដែរថា មជ្ឈមបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពស់រាប ខេត្តក្រចេះ ស្ថិតក្រោមគម្រោង”ការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា” ដែលជាហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋកូរ៉េ ដែលមាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការអនុវត្តជាមួយសាជីវកម្មសហគមន៍ជនបទកូរ៉េ ដោយមានថវិកាសរុបប្រមាណ ២.៧លានដុល្លាអាមេរិក រយៈពេលអនុវត្ត ៤ឆ្នាំ(២០២០~២០២៣) ដែលរួមមានសកម្មភាពសំខាន់ៗត្រូវអនុវត្ត ៖
-ការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល
-ការបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តី និងកសិករ
-ការគាំទ្រពីជំនាញការកូរ៉េ
-ការគាំទ្រដល់កិច្ចដំណើរការមជ្ឈមណ្ឌល ៕ ប្រភព៖កសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner