ជនសង្ស័យ ៤៦នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៣ខែឧសភា ចំនួន ១៩ករណី

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ (ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ១នាក់) ,និងប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤៦១៤២,៣៨ក្រាម និង៥កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ៤៣២៦,៩៣ក្រាម, អុិចស្តាសុី (mdma) ស្មេីនិង ៤១៦១,៥៣ក្រាម ,ហេរ៉ូអុីន (Heroine) ស្មេីនិង ១៣៨៥៨៥,៥៣ក្រាម។

ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ៨អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ២អង្គភាព៕ ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner