ក្តីសង្ឃឹមសម្រាប់ក្រុមអ្នកអភិរក្ស ក្រោយឃើញកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន ៣ក្បាល។ 🐣🕊

អត្ថបទដោយ៖
AMS OneMinute

ក្នុងឆ្នាំ ២០២៣នេះ សត្វរំពេរទន្លេមានចំនួន ៧១ក្បាលកើនឡើងដល់ទៅប្រមាណជិត ១៣០ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦ មានចំនួនត្រឹមតែ ៣១ក្បាល។ សត្វរំពេរទន្លេជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។

យើងសូមថ្លែងអំណរគុណដល់ប្រជាជនក្នុងមូលដ្ឋាននៃតំបន់ទីជម្រកសត្វរំពេរទន្លេរស់នៅសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF ។

📷 WWF

#ams1minute

ads banner