ខ្មែរធ្វើបាន!

អត្ថបទដោយ៖
AMS OneMinute

ចាប់តាំងពីឆ្នាំ ២០១៥មក អណ្តើកហ្លួងចំនួន ១៦៧ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ។ ជាមួយគ្នានេះ ក្រុមអភិរក្សបានលែងក្រពើភ្នំចំនួន ១៤៦ ក្បាលក្នុងជម្រកធម្មជាតិ និងលែងកន្ធាយក្បាលកង្កែបយ៉ាងហោចណាស់ ១០ ០០០ ក្បាលចូលក្នុងជម្រកធម្មជាតិ ខណៈសត្វខ្សឹបត្រូវបានក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរប្រកាសពីភាពជោគជ័យនៃការភ្ញាស់ពង និងភាពជោគជ័យនៃការបង្កាត់រវាងសត្វខ្សឹបញីនិងឈ្មោល។

យើងជឿជាក់ថាប្រភេទសត្វកម្រជិតផុតពូជផ្សេងទៀតដូចជាសត្វត្មាត សត្វក្រៀល ត្រយងយក្ស ទាព្រៃស្លាបសជាដើមនឹងត្រូវសិក្សាបង្កាត់ពូជក្រៅជម្រកធម្មជាតិ ដើម្បីបង្កើនរបាយសត្វកម្រទាំងនេះក្នុងជម្រកធម្មជាតិ។

✍🏽 Neth Pheaktra

#ams1minute

ads banner