ប្រមុខ អ.ស.ប អំពាវនាវស្វែងរកមូលនិធិជាបន្ទាន់ ដើម្បីជួយប្រទេស នៅជ្រោយនៃទ្វីបអាហ្វ្រិក

ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានអំពាវនាវឱ្យប្រទេសនានាបង្កើនមូនិធិជាបន្ទាន់ ដើម្បីការពារគ្រោះមហន្តរាយនៅជ្រោយនៃទ្វីបអាហ្រ្វិក ដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត។

ប្រមុខអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានប្រាប់សន្និសីទមួយនៅទីក្រុងញូវយ៉ក ជាទីដែលរដ្ឋាភិបាលពិភពលោកប្រមូលផ្តុំគ្នាស្វែងរកថវិកា៧ពាន់លានដុល្លារ ដើម្បីជួយអ្នកដែលត្រូវការជំនួយនៅទូទាំងតំបន់យ៉ាងដូច្នេះថា អនុញ្ញាតឱ្យពួកយើងធ្វើសកម្មភាពជាមួយគ្នាឥឡូវនេះ ក្នុងស្ថានភាពបន្ទាន់ ដើម្បីស្វែងរកការគាំទ្រកាន់តែច្រើន។

សន្និសិទដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានរៃអង្គាសប្រាក់២.៤ពាន់លានដុល្លារ នៅថ្ងៃពុធនេះ ដើម្បីការពារគ្រោះទុរ្ភិក្សនៅជ្រោយនៃទ្វីបអាហ្រ្វិក ដែលគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតកំពុងកើតមានសាជាថ្មីទៀត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារសីតុណ្ហភាពពិភពលោកកើនឡើង។

ទីភ្នាក់ងារមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាទាំងនេះនឹងផ្តល់ជំនួយសង្គ្រោះជីវិតសម្រាប់ប្រជាជនជិត៣២ លាននាក់នៅទូទាំងប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី។

ចាប់តាំងពីចុងឆ្នាំ២០២០មក បណ្តាប្រទេសនៅតំបន់ជ្រោយនៃទ្វីបអាហ្វ្រិក ដូចជាជីប៊ូទី, អេត្យូពី, អេរីត្រេ, កេនយ៉ា, សូម៉ាលី, ស៊ូដង់ខាងត្បូង និងស៊ូដង់ បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងតំបន់នារយៈពេល៤០ឆ្នាំ។

ដោយសាររដូវវស្សាគ្មានភ្លៀងធ្លាក់រយៈពេល៥ឆ្នាំជាប់គ្នា បានធ្វើឱ្យមនុស្សរាប់លាននាក់ខ្វះខាតទឹកប្រើប្រាស់, ផលដំណាំខូចគុណភាព និងសម្លាប់សត្វពាហនៈរាប់លានក្បាល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner