រដ្ឋបាលរាជធានីភ្នំពេញ ចាត់កម្លាំងបន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាព ដល់អ្នកដំណើរ និងដើម្បីសោភណ្ឌភាពទីក្រុងស្អាត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តឲ្យកម្លាំងជំនាញចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិតបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ក្រុមសួនច្បា និង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅតាមបណ្ដោយផ្លូវលេខលេខ២១៥ នៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈមែកឈើធំៗតែងតែបាំងបិតភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើ អោយ ប្រជាពលរដ្ឋ ធ្វើ ដំណើរ ឆ្លង កាត់ ពិបាក នឹង មេីល ភ្លើង សញ្ញា បញ្ជា ចរាចរណ៍ ព្រោះ ត្រូវ មែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្ទាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្ដងៗ ។ នៅរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំនិងខ្យល់កន្ទ្រាក់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការ ការពារសុវត្ថិភាពផ្ទាល់ខ្លួន រាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តា កុំឈប់ឬចតនៅក្រោមដើមឈើធំៗ ដែលអាចងាយនឹងរងគ្រោះ ពីការរលំ និង បាក់មែកឈើ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

