លោក ស៊ី ជីនពីង គាំទ្រការការពារផលប្រយោជន៍ស្នូលរបស់ចិន និងរុស្ស៊ី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានបង្ហាញពីការគាំទ្ររបស់ប្រទេសចិនទៅលើ “ផលប្រយោជន៍ស្នូល” របស់ប្រទេសរុស្ស៊ី កំលុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន ថា ចិន និងរុស្ស៊ី នឹងបន្តផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់គ្នាទៅវិញទៅមក ជុំវិញបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី។ លោកបន្តថា ចិន និងរុស្ស៊ីគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យកាន់តែខ្ពស់ ហើយបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ចំណែកលោក មីស៊ូស្ទីន បានអះអាងថា រុស្ស៊ី និងចិនកំពុងឈររួមគ្នាប្រឆាំងនឹងការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការប្រើប្រាស់នូវអ្វីដែលលោកហៅថា ការដាក់ទណ្ឌកម្មខុសច្បាប់ ដើម្បីរក្សាឥទ្ធិពលរបស់ពួកគេលើពិភពលោក និងដាក់សម្ពាធរបស់ពួកគេលើប្រទេសដទៃទៀត។

យោងតាមទិន្នន័យគយចិនបានបង្ហាញថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដោយពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កំណត់ត្រា១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន ។ បើតាមនាយករដ្ឋមន្រ្តីចិន លោក លី ជាំង ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានកើនឡើងដល់៧០ពាន់លានដុល្លាររួចហើយនៅក្នុងឆ្នាំ២០២៣ កើនឡើងជាង៤០ភាគរយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner