មកមើលសត្វទន្សោង និងសត្វព្រៃនៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន

ភ្នំពេញ៖ រូបភាពវីដេអូមួយត្រូវបានបង្ហាញពីសត្វទន្សោង និងរូបភាពវីដេអូសត្វព្រៃមួយផ្សេងទៀតនៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ ដែលពួកវាកំពុងផឹកទឹក ដើរស៊ីស្មៅ និងដេកននៀលក្នុងថ្លុកទឹកយ៉ាងមានសេចក្តីសុខ។

គួរបញ្ជាក់ថារូបភាពនេះត្រូវគេថតបានកាលពីថ្មីៗកន្លងមក ហើយត្រូវបានបង្ហាញតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

រូបភាពនេះដែរក៏បានបង្ហាញពីសត្វនៅដែនជម្រកព្រៃសង្ឃរុក្ខវ័នទទួលបានកិច្ចការពារយ៉ាងល្អ និងពិសេសការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ។

គួររំលឹកថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំជាង ៣០ហិកតា លាតសន្ធឹងក្នុងស្រុកចំនួនបីរួមមាន៖ ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។ ព្រៃនេះត្រូវបានចាត់ចូលជាព្រៃអភិរក្ស និងទទួលបានការពារតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ដែនជម្រកព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner