ក្រសួងហិរញ្ញវត្ថុអនុវត្តច្បាប់ថ្មីស្តីពីសារពើពន្ធ (Video Inside)

ក្រសួងហិរញ្ញវត្ថុ បានអនុវត្តច្បាប់ថ្មីស្តីពីសារពើពន្ធ ក្រោយការឡាយព្រហស្ថលេខារបស់ព្រះមហាក្សត្រ ដាក់ឱ្យប្រើប្រាស់ក្នុងខែឧសភានេះ។

ច្បាប់ស្តីពីសារពើពន្ធថ្មី ដែលជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៩៧ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ និងដោយព្រឹទ្ធសភានៅថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣ កន្លងមកនេះ។

ច្បាប់ស្តីពីសារពើពន្ធថ្មីនេះមាន ២០ជំពូក និង ២៥៥ និងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ អគ្គនាយកពន្ធដារ លោក គង់ វិបុល បានថ្លែងបញ្ជាក់ថាច្បាប់សារពើពន្ធថ្មី មិនដំឡើងអត្រាពន្ធ ឬដាក់បន្ទុកថែមដល់អ្នកជាប់ពន្ធនោះទេ។

លោក គង់ វិបុល បានថ្លែងថា ដើម្បីឱ្យមានការយល់ដឹង និងមានការអនុវត្តតាមច្បាប់នេះទាំងអស់គ្នា, កិច្ចការងារជាបន្ទាប់ គឺត្រូវបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីពន្ធដារ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះ មានសុគតភាព និងមានការយល់ដឹងដូចៗគ្នា ដើម្បីបញ្ចៀសនូវការបកស្រាយខ្លឹមសារផ្សេងៗពីគ្នា និងការផ្សព្វផ្សាយច្បាប់ថ្មីនេះ ត្រូវធ្វើក្នុងលក្ខណៈឱ្យបានទូលំទូលាយ ជាពិសេសនៅក្នុងវិស័យឯកជនដែលអ្នកជាប់ពន្ធត្រូវមានការយល់ដឹងអំពីច្បាប់ថ្មីនេះ។

ads banner