គណបក្សទាំង១៨ ត្រៀមចាប់ឆ្នោតយកលំដាប់រៀងសម្គាល់ (Video Inside)

គណបក្សទាំង១៨ ដែលត្រៀមនឹងចូលរួមក្នុងការបោះឆ្នោត នឹងត្រូវធ្វើការចាប់ឆ្នោតយកកំណត់លេខរៀងសម្គាល់របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃកំណត់ការចាប់ឆ្នោត នឹងធ្វើនៅថ្ងៃច័ន្ទទី២៩ ឧសភា ឆ្នាំ២០២៣។ កម្មវិធីចាប់លេខរៀងគណបក្សនេះ នឹងប្រព្រឹត្តទៅនៅបរិវេណ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ads banner