សមាជិកសំខាន់គណបក្សប្រឆាំងបន្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
សមាជិកសំខាន់មួយចំនួនទៀតរបស់គណបក្សភ្លើងទៀន បានបន្តសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា កាន់តែរំកិលកៀកមកជិតជាលំដាប់។
ខែមេសា និងខែឧសភា គឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ នៅក្នុងសប្តាហ៍នេះសមាជិកគណបក្សប្រឆាំង២រូបផ្សេងទៀត ត្រូវគេឃើញបានបង្ហោះខ្សែវីដេអូស្វែងរកការសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ នេះជាការថ្លែងស្នើរបស់អនុប្រធានគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ (សម្លេង)។
គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលត្រូវបានគជបបដិសេធការចុះបញ្ជី ចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែល គជប បានតម្រូវនោះឡើយ។
នៅថ្ងៃទី២៥ឧសភានេះ, ក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សភ្លើងទៀនបានដាក់ពាក្យប្តឹងតវ៉ា ក៏បានរកឃើញថាគណបក្សនេះបានប្រព្រឹត្តខុសនឹងគតិច្បាប់ និងបានបដិសេធលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀនថែមទៀត។
នាវេលាចុងក្រោយនេះ ទឹកដែលធ្លាប់តែល្អក់ដោយសារតែលង់នឹងមនោគមន៍វិជ្ជាបរទេស ដែលប្រើប្រាស់ចលនាបដិវត្តពណ៌ ដើម្បីចង់បង្កអស្ថិរភាពក្នុងប្រទេសកម្ពុជាសាជាថ្មី ត្រូវបានភ្លឺថ្លាឡើងមកវិញហើយ។ ពលរដ្ឋដែលធ្លាប់លង់នឹងមនោគន៍វិជ្ជាបរទេសក្រោមការពង្វក់ របស់ជនវង្វេងជាតិមួយក្រុម បានមើលឃើញឡើងវិញនូវអ្វីដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសរួចចាកផុតពីសង្គ្រាមស៊ីវិល និងបានជួយប្រទេសស្វែងមករកភាពថ្កុំថ្កើងសាឡើងវិញ។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយមួយទៀត របស់អនុប្រធានគណបក្សភ្លើងទៀនខេត្តតាកែវ (សម្លេង)។
ការភ្ញាក់រលឹករបស់អតីតសកម្មជនគណបក្សប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថា កាន់តែមានសន្ទុះផុសផុលជាពិសេស នៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមមុននេះបញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ បានរងនឹងភាពថ្លាមកវិញហើយ»។