ប៉ូលិសជប៉ុនចាប់ជនសង្ស័យបានហើយ បន្ទាប់ពីសម្លាប់មនុស្ស៤នាក់ ហើយព្យាយាមរត់គេចខ្លួន

តូក្យូ៖ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន AFP ថា ប៉ូលិសជប៉ុន នៅថ្ងៃសុក្រនេះ បានចាប់ឃុំខ្លួនជនសង្ស័យម្នាក់ ដែលជាប់ចោទពីបទសម្លាប់មនុស្ស ៤នាក់ ក្នុងនោះមានមន្រ្តីប៉ូលិស ២នាក់ នៅក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត។

អ្នកនាំពាក្យប៉ូលិសបានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្ស ៤នាក់ រួមទាំងមន្រ្តីប៉ូលីស ២នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅម៉ោងប្រហែល ៤ និង ៣០ នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង ដែលស្ថិតនៅក្បែរទីក្រុងណាកាណូ ខេត្តណាហ្គាណូ។

ហេតុការណ៍ឃាតកម្មបែបនេះ វាជាករណីដ៏កម្រកើតមានបំផុតនៅក្នុងប្រទេសជប៉ុន ដែលមានអត្រាឃាតកម្មទាប និងច្បាប់កាំភ្លើងដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។ ជាក់ស្តែង ក្នុងឆ្នាំ២០១៤ ប្រទេសជប៉ុនមានឧបទ្ទវហេតុនៃការស្លាប់ដោយកាំភ្លើងត្រឹមតែ៦លើកប៉ុណ្ណោះ បើធៀបនឹង៣៣,៥៩៩លើកនៅសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner