សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេច គឺជាប្រធានប៉ារ៉ាអូឡាំពិកកម្ពុជា ដែលតែងគាំទ្រដល់អត្តពលិកមានពិការភាពជានិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ដល់អត្តពលិកមានពិការភាពទាំងអស់ថា សម្ដេច គឺជាប្រធានប៉ារ៉ាអូឡាំពិក ដែលជាបុគ្គលមួយរូប តែងតែគាំទ្រដល់អត្តពលិកមានពិការភាពជានិច្ច។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះក្នងជំនួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មុនពេលចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

ក្នុងឱកាសនេះ សម្តេចតេជោ បានលើកទឹកចិត្តដល់ អត្តពលិកពិការភាពទាំង អស់ ខិតខំប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ។

សម្ដេចបានណែនាំដល់អត្តពលិកកម្ពុជា ក្នុងនាមជាម្ចាស់ ផ្ទះ នៃការប្រកួត ត្រូវរៀបចំខ្លួន ឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយ មានការអត់ឱនឱ្យគ្នា ដើម្បីអាចក្លាយ ជាមិត្តភក្ដិគ្នា នៅថ្ងៃក្រោយ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្ដាំផ្ញើដល់អត្តពលិក ប្រកួតក្នុង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាង ឱ្យប្រជាជន ១៧លាននាក់ នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខខណ្ឌនៃការប្រកួត ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner