ក្រសួងប្រៃសណីយ៍មានគម្រោងដំឡើង វ៉ាយហ្វាយ សាធារណៈនៅតំបន់ ឆ្នេរនិងទីប្រជុំជនអាទិភាពក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្ត ការងារសម្រាប់គ្រប់ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្ត ព្រះសីហនុត្រូវ បាន បិទបញ្ចប់កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍ ។រំលេចឱ្យដឹងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញពីគម្រោងដំឡើងវ៉ាយហ្វាយ( Wi-Fi) សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជន អាទិភាព ផ្សេងទៀតនៅខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលាខាងលើឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដាក់ ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគម នាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និង គម្រោង ដំឡើងវ៉ាយហ្វាយ( Wi-Fi) សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាព ផ្សេងទៀត។ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការដោះស្រាយបញ្ហាប្រឈម និងវឌ្ឍនភាព ការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគន៍និង ព័ត៌មានជាពិសេសផែនការសកម្មភាពដើម្បីពង្រឹង ការអនុវត្ត គោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនិងគោលនយោបាយ រដ្ឋាភិបាលឌីជីថល។

ថ្លែងក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថា គ្រប់ ក្រសួងស្ថាប័ន ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះ បណ្តាល ធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធាន មនុស្សទេ ប្រទេស ជាតិ យើងមិនអាចអភិវឌ្ឍបានឡើយ។ឯកឧត្តមបន្តថា ដូច្នេះហើយចាប់ពី ឆ្នាំ២០២០ លោកបានណែនាំឱ្យរៀបចំ កម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្តល់អាហារូបករណ៍ សម្រាប់មន្ត្រី ។ការរៀប ចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែក រំលែកបទ ពិសោធ ន៍ ការអនុវត្តការងារជាក់ស្តែងជាដើម៕
ដោ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner