សម្តេចតេជោ ហ៊ុន សែន៖ កីឡាការិនី ប៊ូ សំណាង មិនជាប់មេដាយមាស តែជាប់មេដាយសម្រាប់ប្រជាជនលើពិភពលោក

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដោយមោទកភាព ដែលមានសារព័ត៌មានអន្តរជាតិល្បីល្បាញលើពិភពលោក ផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាពិសេស កីឡាការនីកម្ពុជា ប៊ូ សំណាង។

សម្តេច ថា៖ បើទោះបី ប៊ូ សំណាង មិនជាប់មេដាយមាស ប៉ុន្តែក៏ជាប់មេដាយថ្នាក់ពិភពលោក សម្រាប់ប្រជាជនលើពិភពលោកតែម្តង។

សម្ដេចបន្តថា ការតស៊ូរបស់កីឡាការិនី ប៊ូ សំណាង មិនត្រឹមតែធ្វើឱ្យពិភពលោកស្ងើចសរសើរប៉ុណ្ណោះទេ តែក៏ធ្វើឱ្យពិភពលោកបានស្គាល់ពីកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការនីកម្ពុជា ដែលនេះជាភាពអស្ចារ្យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner