គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ ២៩,១៦៤នាក់ និងបន្តពិនិត្យលើពាក្យស្នើសុំថែមទៀត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុបចំនួន ២៩,១៦៤នាក់ មកពី១១សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងកំពុងបន្តពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner