Alibaba នឹងជួលបុគ្គលិកប្រមាណ១៥,០០០នាក់នៅឆ្នាំ ២០២៣នេះ

បរទេស៖ ក្រុមហ៊ុន Alibaba Group Holding Ltd គ្រោងនឹងជួលបុគ្គលប្រមាណ ១៥,០០០នាក់នៅក្នុងឆ្នាំ ២០២៣នេះ។

ក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួនគ្រោងនឹងជួលបុគ្គលប្រមាណ ១៥,០០០នាក់នៅក្នុងឆ្នាំ ២០២៣ ដោយបានច្រានចោលរបាយការណ៍ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ បាននិងកំពុងកាត់បន្ថយបុគ្គលិក។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើបណ្តាញសង្គម Weibo ថា ផ្នែកអាជីវកម្មសំខាន់ៗចំនួន ៦ នឹងត្រូវជួលបុគ្គលិកថ្មីសរុបប្រមាណ ១៥,០០០នាក់។ ក្រុមហ៊ុន Alibaba បានបញ្ជាក់ថា ខ្លួននឹងជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យចំនួន ៣,០០០នាក់។

ទោះបីជាយ៉ាងណា សេវាកម្ម Cloud របស់ក្រុមហ៊ុន Alibaba បានចាប់ផ្តើមកាត់បន្ថយការងារ ដែលអាចកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រហែល ៧ភាគរយ នេះបើតាមយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg News កាលពីដើមសប្តាហ៍នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានធ្លាក់ចុះប្រហែល ៣ភាគរយក្នុងការជួញដូរនៅសហរដ្ឋអាមេរិក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner