សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ត្រូវការពារសន្តិភាព ដើម្បីធានាដល់ភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការបង្កើតចលាចលដែលគ្មានអ្នកណាគិតថា ឆ្នាំ១៩៧០ កម្ពុជា មានសង្គ្រាមកើតនោះទេ ខណៈនៅក្នុងពេលនោះ ប្រទេសកម្ពុជា ត្រូវបានប្រសិទ្ធនាមថា ជាកោះសន្តិភាព ប៉ុន្តែកោះសន្តិភាពនេះ ត្រូវបានក្លាយទៅជាសង្គ្រាម គ្រាប់បែករាប់លានគ្រាប់ទម្លាក់លើក្បាលប្រជាជនកម្ពុជា , អញ្ចឹងទេ យើងមិនត្រូវប្រហែសទេ ចង់អ្នកឯងថាម៉េចថាទៅ ប្រទេសកម្ពុជា ត្រូវការពារសន្តិភាព ដើម្បីធានាដល់ភាពសុខសាន្តប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្តទៅទៀត។

សម្តេចតេជោ បានលើកឡើងថា យើងខ្ញុំនឹងស្រាវជ្រាវឲ្យដល់ឬសគល់ថា តើអ្នកឯងបានលុយមកពីណាមក ដើម្បីផ្តួលរំលំ បំផ្លាញសន្តិភាពកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែអ្នកឯងចង់បំផ្លាញសន្តិភាពប្រទេសខ្ញុំ ដូច្នេះខ្ញុំ ត្រូវតែការពារសន្តិភាពឲ្យបាន យើងមិនអត់ឱនឲ្យនោះទេ។

សម្តេចតេជោថា ប្រសិនបើអ្នកមិនចង់បំផ្លាញសន្តិភាពក្នុងប្រទេសខ្ញុំទេ ខ្ញុំក៏មិនចាំបាច់និយាយដែរ តែអ្នកតែងរកមធ្យោបាយ តាមរយៈមធ្យោបាយនេះ មធ្យោបាយនោះ ដែលមិនមែនប្រជាធិបតេយ្យ។ សម្ដេច បានបន្ថែមថា អ្នកត្រូវចាំថា ពួកខ្ញុំក៏មានខួរក្បាល ពួកខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់ នូវអ្វីដែលអ្នកឯងកំពុងធ្វើដែរ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) ចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner