អធិការនគរបាលខណ្ឌឫស្សីកែវ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅសាលាហ៊ុនសែនចម្រើនជាតិ
ភ្នំពេញ ៖ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព និងដោយទទួលបាននូវបទបញ្ជាណែនាំពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់លោក ម៉ក់ សោភ័ណ្ឌនាយប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១ បានចុះធ្វើការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្ស នៅសាលា ហ៊ុន សែន ចំរើនជាតិ ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងឱ្យសិស្សានុសិស្សទាំងអស់ យល់ជ្រួតជ្រាប អំពីច្បាប់ចរសចរណ៍ផ្លូវគោក និងផលប៉ះពាល់នានា ដែលបណ្តាលមកពីបទល្មើស ដោយអប់រំឱ្យសិស្សានុសិស្សទាំងអស់ ចៀសផុតពីអំពើល្មើសច្បាប់ទាំងឡាយ ហើយត្រូវខិតខំសិស្សារៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងមានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។

នៅក្នុងឱកាសនេះដែរ លោកនាយប៉ុស្តិ៍រដ្ឋបាល បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ០៣ មកធ្វើការផ្សព្វផ្សាយ ស្របតាមលក្ខណៈសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរួមមាន៖
១-អំពីបញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា។
២-អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ។
៣-អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ គឺមានចូលរួមពីលោក ម៉ក់ សោភ័ណ្ឌ នាយប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១ នាយរងប៉ុស្តិ៍ នគរបាលមណ្ឌលក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ និងសិស្សចូលរួម មានចំនួន ៨៥នាក់ ស្រី៤០នាក់ ៕ ដោយ ៖ ស៊ូ ប៊ុនធី

