អ៊ីរ៉ង់ និងអាហ្វហ្គានី ស្ថានប៉ះ ទង្គិចគ្នាតាមព្រំដែនដោយ សម្លាប់មនុស្ស យ៉ាង ហោច ណាស់ ៣នាក់

អ៊ីរ៉ង់៖ អ៊ីរ៉ង់ និង អាហ្វហ្គានីស្ថាន បាន ប៉ះ ទង្គិច ប្រដាប់ អាវុធ គ្នា តាម ព្រំដែន កាល ពី ថ្ងៃ សៅរ៍ ដោយ សម្លាប់ ឆ្មាំ ព្រំ ដែ ន អ៊ីរ៉ង់ ២ នាក់ និង កង កម្លាំង តាលីបង់ ម្នាក់ ខណៈ ភាគី ទាំង ២ ច្រើន ប្រកាន់ គ្នា ទៅ មក ទៅ លើ អ្នក ផ្ដើម ការ បា ញ់ ប្រហារ ។
នេះ បើ តាមការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ដែល ស្រង់ សម្ដី អ្នក នាំ ពាក្យ ក្រុម តាលីបង់ និ ង ប្រព័ន្ធ ផ្សព្វ ផ្សាយ រដ្ឋ អ៊ីរ៉ង់។

អ្នក នាំ ពាក្យ ក្រសួង មហាផ្ទៃ អាហ្វហ្គានីស្ថាន លោក Abdul Nafi Takor បាន និយាយ ក្នុង សេចក្តី ថ្លែង កា រណ៍ កាល ពី ថ្ងៃ សៅរ៍ថា ៖ « ថ្ងៃ នេះ នៅ ខេត្ត Nimroz កង កម្លាំង ព្រំដែន អ៊ីរ៉ង់ បាន បាញ់ ឆ្ពោះ មក ប្រទេស អាហ្វ ហ្គានីស្ថាន ហើយ រង ការ តប ត ទៅ វិញ »។

លោក បន្ត ថា ៖ « ស្ថានការណ៍ កំពុង ស្ថិត ក្រោម ការ គ្រប់ គ្រង នៅ ពេល នេះ ។ អេមីរ៉ាត អ៊ីស្លាម ( អាហ្វ ហ្គានី ស្ថា ន ) មិន ចង់ ប្រយុទ្ធ ជាមួយ ប្រទេស ជិត ខាង របស់ ខ្លួន ទេ »។

លោក Nafi Takor បាន ឱ្យ ដឹង ទៀត ថា ការ ប៉ះ ទង្គិច គ្នា បាន សម្លាប់ ម្ខាង ម្នាក់ និង ធ្វើ ឱ្យ រង របួស ជា ច្រើន នាក់ ប៉ុន្តែ ទីភ្នាក់ងារ សារព័ត៌មាន រដ្ឋ អ៊ីរ៉ង់ ក្រោយ មក បាន រាយការណ៍ ថា ឆ្មាំ ព្រំដែន អ៊ីរ៉ង់ ២ នាក់ បាន ស្លាប់ និង ជន ស៊ីវិល ២ នាក់ ផ្សេង ទៀត បាន រង របួស ។

IRNA បាន រាយការណ៍ បន្ត ថា បន្ទាប់ ពី មាន ការ ប៉ះ ទង្គិច គ្នា អាជ្ញាធរ អ៊ីរ៉ង់ បាន បិទ ប៉ុស្តិ៍ ព្រំដែន Milak – Zaranj ដែល ជា ច្រក ឆ្លង កាត់ ពាណិជ្ជកម្ម ដ៏ សំខាន់ ជាមួយ អាហ្វហ្គានីស្ថាន ប៉ុន្តែ វា មិន មែន ជា កន្លែង ដែល ការ ប៉ះ ទង្គិច គ្នា កើត ឡើង នោះ ទេ ។

ទាក់ ទង នឹង ហេតុការណ៍ ដដែល នេះ IRNA បាន ស្រង់ សម្ដី អគ្គ ស្នងការ រង ប៉ូលិស អ៊ីរ៉ង់ លោក Qasem Rezaei ដែល និយាយ ផ្ទុយ ពី អ្នក ពាក្យក្រសួង មហាផ្ទៃ អាហ្វហ្គានីស្ថាន ថា កង កម្លាំង តាលីបង់ បាន ចាប់ ផ្តើម បាញ់ ប្រហារ នៅ ប៉ុស្តិ៍ ត្រួត ពិនិត្យអ៊ីរ៉ង់ Sasoli ដែល នៅ ជាប់ ខេត្ត Nimroz របស់ អាហ្វហ្គានីស្ថាន « ដោយ មិន គោរព ច្បាប់ អន្តរជាតិ និង ប្រទេស ជិត ខាង ល្អ » ដែល បង្ក ឱ្យ មាន ការ ឆ្លើយ តប ។

គួរបញ្ជាក់ ថា ជុំ វិញ មូលហេតុ ដែល ធ្វើ ឱ្យ មាន ការ ប៉ះ ទង្គិច គេ មិន ទាន់ ដឹង ច្បាស់ នៅ ឡើយ ទេ ប៉ុន្តែ ហេតុការណ៍ នេះ កើត ឡើង ចំ ពេល ដែលអ៊ីរ៉ង់ និង អាហ្វហ្គានីស្ថាន មាន ភាព តាន តឹង ជុំ វិញ បញ្ហា ទឹក ប្រើ ប្រាស់ ។ អ៊ីរ៉ង់ បាន ចោទ ប្រកាន់ មេ ដឹក នាំ តាលីបង់ របស់ អាហ្វហ្គានីស្ថាន ថា បាន រំលោភ លើ សន្ធិ សញ្ញា ឆ្នាំ ១៩៧៣ ដោយ រឹត បន្តឹង លំហូរ ទឹក ពី ទន្លេ ហែលម៉ង់ (Helmand) ទៅ កាន់ តំបន់ ភាគ ខាង កើត អ៊ីរ៉ង់ ដែល ស្ងួត ហួត ហែង ខណៈ ការ ចោទ ប្រកាន់ នេះ ត្រូវ បាន ក្រុម តាលីបង់ ច្រាន ចោល ៕

ប្រែសម្រួល:ហួន ឌីណា
ប្រភព ៖ At least three killed in clash on Iran-Afghan border https://www.reuters.com/world/two-killed-clash-iran-afghan-border-taliban-official-says-2023-05-27/

ads banner