តៃវ៉ាន់៖ ចិនបញ្ជូននាវា ផ្ទុក យន្តហោះចម្បាំង ឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់

តាប៉ិ៖ ក្រសួង ការពារ ជាតិ តៃវ៉ាន់ បាន ឱ្យ ដឹង ក្នុង សេចក្ដី ថ្លែងការណ៍ មួយ កាល ពី ថ្ងៃ សៅរ៍ ទី ២៧ ខែ ឧសភា ថា ចិន បាន បញ្ជូន នាវា ផ្ទុក យន្តហោះ ចម្បាំង ឱ្យ ធ្វើ ដំណើរ ឆ្លង កាត់ ច្រក សមុទ្រ តៃវ៉ាន់ ។ នេះ បើ តាម ការ ចុះ ផ្សាយ រ បស់ ទីភ្នាក់ងារ សារព័ត៌មាន AFP។

តាម ធម្មតា ចិន តែង តែ បញ្ជូន នាវា ចម្បាំង របស់ ខ្លួន ឆ្លង កាត់ ច្រក សមុទ្រ តៃវ៉ាន់ ប៉ុន្តែ ការ បញ្ជូន នាវា ផ្ទុក យន្តហោះ ចម្បាំង ខាន មាន តាំង តែ ពី ខែ មីនា ឆ្នាំ មុន មក ម្ល៉េះ ។

ក្រសួង ការពារ ជាតិ តៃវ៉ាន់ បាន និយាយ ថា កង នាវាចរ ដែល មាន នាវា ចំនួន ៣គ្រឿង របស់ កង ទ័ព ជើង ទឹក រំ ដោះ ប្រជាជន ចិន ដែល នាំ មុខ ដោយ នាវា ផ្ទុក យន្តហោះ ចម្បាំង Shangdong បាន ឆ្លង កាត់ ច្រក សមុទ្រ តៃវ៉ា ន់ នៅ ថ្ងៃ ត្រង់ នា ថ្ងៃ សៅរ៍ ។ ក្រសួង បន្ត ថា កង នាវា ចរ បា នធ្វើ ដំណើរ ខាង លិច នៃ ខ្សែ បន្ទាត់ កណ្ដាលនៃ ច្រក សមុទ្រ ហើយ ឆ្ពោះ ទៅ ភាគ ខាង ជើង ។  

ការ បង្ហាញ កម្លាំង យោធា ចុង ក្រោយ បំផុត កាល ពី ថ្ងៃ សៅរ៍ នេះ ធ្វើ ឡើង ១ ខែ បន្ទាប់ ពី ចិន ធ្វើ សម យុទ្ធ ដែន អា កាស និង កង ទ័ព ជើង ទឹក នៅ ជុំ វិញ កោះ នេះ ដើម្បីជា ការ ឆ្លើយ តប ទៅ នឹង ជំនួប នៅ សហរដ្ឋ អាមេរិក រវាង ប្រធានាធិបតី តៃវ៉ាន់ លោក ស្រី សៃ អ៊ីងវិន និង ប្រធាន សភា អាមេរិក លោក ខេវីន ម៉េកខាធី ។
នាវា Shandong ក៏ បាន ចូល រួម ក្នុង សមយុទ្ធ កាល ពី លើក នោះ ផង ដែរ ដោយវា បាន ដាក់ ពង្រាយ យន្តហោះ ចម្បាំង ធុន J15 ប៉ុន្តែ មិន ស្ថិត នៅ ក្នុង ច្រក សមុទ្រ តៃវ៉ាន់ នោះ ទេ ដោយ ស្ថិត នៅ ភាគ អាគ្នេយ៍ នៃ កោះ តៃវ៉ាន់ វិញ ។

ដើម្បីឆ្លើយ តប នឹង សកម្មភាព ចុង ក្រោយ របស់ ចិន ក្រសួង ការពារ ជាតិ តៃវ៉ាន់ បាន ឱ្យ ដឹងកាល ពី ថ្ងៃ សៅរ៍ ទៀ ត ថា ខ្លួន បាន ដាក់ ពង្រាយ យន្តហោះ ចម្បាំង ល្បាត តាម អាកាស នាវា កង ទ័ព ជើង ទឹក និង ប្រព័ន្ធ បាញ់ មីស៊ីល នៅ លើ ដី និង បាន តាម ដាន សកម្មភាព នាវា ចរ របស់ ចិន យ៉ាង យក ចិត្ត ទុក ដាក់ ។

ជុំ វិញ បញ្ហា នេះ ចិន មិន បាន ចេញ សេចក្ដី ថ្លែងការណ៍ យ៉ាង ណា ភ្លាម ៗ នោះ ទេ ។
គួរ បញ្ជាក់ ថា ចិន ទទូច ទាម ទារ កោះ តៃវ៉ាន់ ថា ជា ផ្នែក មួយ នៃ ទឹក ដី របស់ ខ្លួន ហើយ ថា នឹង ប្រើ កម្លាំង ទ័ព វាយ យក ប្រសិន បើ ចាំ បាច់ ។ តៃវ៉ាន់ បដិសេធ ការ ទាម ទារ នេះ ហើយ គេ មើល ឃើញ ថា ចាប់ ទាំង ពី ប្រធា នាធិ បតី លោក ស្រី សៃ អ៊ីងវិន ឡើង កាន់ តំណែងណែង ក្នុង ឆ្នាំ ២០១៦ មក ចិន បាន បង្កើន សកម្មភាព យោធា របស់ ខ្លួន ទាំង តាម អាកាស និង ដែន ទឹក ជុំ វិញ កោះ នេះ ៕
ប្រែសម្រួល:ហួន ឌីណា

ប្រភព ៖ Chinese aircraft carrier passes through Taiwan Strait: Taipei  https://www.channelnewsasia.com/asia/china-aircraft-carrier-shandong-ships-pass-through-taiwan-strait-3519796

ads banner