មន្រ្តីជាន់ខ្ពស់គណបក្ស៖ លេខរៀងទី១៨លើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាគឺជាលេខរៀងងាយស្រួលប្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣គឺជាលេខរៀងងាយស្រួលប្រាប់ប្រជាពលរដ្ឋ ពីព្រោះជាលេខរៀងនៅខាងក្រោមគេបង្អស់។

ឯកឧត្តម អ៊ក គឹមហាន

បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៣ នេះឯកឧត្តម អ៊ក គឹមហាន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលចូលរួមដោយផ្ទាល់មានប្រសាសន៍ថាគណបក្ស ប្រជាជនកម្ពុជាចាប់បានលេខរៀងទី១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តមបន្តថានេះជាលេខរៀងងាយស្រួលនៅពេលឃោសនាក៏ងាយស្រួលជម្រាបជូនប្រជាពលរដ្ឋដែរ ពីព្រោះលេខរៀងនៅខាងក្រោមគេ។ ងាយស្រួលប្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថាប៉ុន្តែសំខាន់បំផុតគឺធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញារបស់គណបក្សហើយទោះបីជាស្ថិតនៅលេខរៀងទីប៉ុន្មានក៏គាត់ដឹងដែរ ។សំខាន់បំផុតប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញាគណបក្ស គឺគូសនៅលើសន្លឹកឆ្នោតអត់ខុសទេ។

សូមជម្រាបថាគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់លេខរៀងទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ដែលមានគណបក្សចំនួន១៨ចូលរួម។។នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀងដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនាព្រឹកថ្ងៃទី២៩ ខែឧសភានេះ។

នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.បនិងចាប់ឆ្នោតដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។

សូមជម្រាបថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខមានចំនួន១៨គណបក្ស ។ ក្នុងនោះ៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕ដោយ៖ពលជ័យ

ads banner