ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់បងប្អូនកម្មករ កម្មការនីខិតខំធ្វើការ និងបញ្ជូនកូន ចៅ ទៅសិក្សា ឱ្យបានខ្ពង់ខ្ពស់

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញដល់បងប្អូនកម្មករ កម្មការនី ត្រូវខិតខំបំពេញការងារ នៅក្នុងរោងចក្រសហគ្រាស របស់ខ្លួន ទៅតាមតួនាទី ភារកិច្ច និងត្រូវបញ្ជូនកូន ចៅ អោយទទួលបានការសិក្សាអប់រំ អោយបានខ្ពង់ខ្ពស់ ដើម្បីអនាគត កាន់តែប្រសើរឡើង។ ឯកឧត្តម លើកឡើងបន្តថា គ្រប់កិច្ចការងារ មិនថាការងារធំតូច ទាបខ្ពស់នោះទេ គឺសុទ្ធតែលំបាកទាំងអស់ ដែលតម្រូវអោយយើង ត្រូវជំនៈនូវរាល់ការលំបាក គ្រប់បែបយ៉ាង ដើម្បីទទួលបានថវិកាយកមកផ្គត់ផ្គង់គ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ១៧១៧នាក់ មកពីឃុំពារាម និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម គូសបញ្ជាក់បន្តថា រាជរដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើការសិក្សាអប់រំផងដែរ បន្ថែមពី ការជំរុញការងារក្នុងស្រុក ដោយក្នុងនោះរដ្ឋបានផ្តល់អាហាររូបករណ៍ យ៉ាងច្រើន នៅតាមគ្រឹះស្ថានសិក្សាអប់រំនានា។

ឯកឧត្តម បន្តថា បង ប្អូន កូន ក្មួយ កម្មករ កម្មការិនី ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ

ឯកឧត្តម ជា វ៉ាន់ដេត រំលឹកឡើងវិញផងដែរថា សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រួសារបក្សទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner