តើឥណ្ឌានឹងយល់ព្រមជាសមាជិករបស់ NATO-Plus ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ? (Video Inside)
អត្ថបទដោយ៖
Apsara Net
ការរៀបចំគម្រោងដើម្បីពង្រីកឥទ្ធិពលអំណាចរបស់សហរដ្ឋអាមេរិកចូលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញក្នុងដំណាក់កាលថ្មីមួយទៀត។ គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងបក្សកុម្មុយនិស្តចិន បានស្នើឱ្យសហរដ្ឋអាមេរិកបញ្ចូលប្រទេសឥណ្ឌាក្នុងអង្គការ NATO-Plus ដែលការស្នើនេះ បានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិក។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ផ្តោតលើបញ្ហានេះ