សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៣

១. ត្រឹមរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២៧ និង២៨ ឧសភា អាជ្ញាធរកម្ពុជាបានបង្រ្កាបសាច់ និងប្រហិត សរុបជាង១០តោន ដែលនាំចូលខុសច្បាប់ពីថៃ និងវៀតណាម – ថ្មីៗ

២. គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិនិងអេកូទេសចរណ៍ជាង ៧ពាន់ហិកតាក្នុងខេត្តកោះកុងទទួលការយល់ព្រមពីក្រសួងបរិស្ថាន – រស្មីកម្ពុជា

៣. ធនាគាររដ្ឋ SME Bank គ្រោងបញ្ចេញឥណទាន ១០០លានដុល្លារ ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម – FN

៤. ជប៉ុននឹងកម្ទេចមីស៊ីលកូរ៉េខាងជើងដែលបំពានលើទឹកដីរបស់ខ្លួនបន្ទាប់ពីក្រុងព្យុងយ៉ាងប្រាប់ពីផែនការបង្ហោះផ្កាយរណប – CNA

៥. ការប្រយុទ្ធយ៉ាងខ្លាំងក្លាកើតមានឡើងជាថ្មី នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីរបស់ស៊ូដង់ ប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវផុតកំណត់ – AFP

#ams1minute

ads banner