សកម្មជនគន្លឹះគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនដែលធ្លាប់បំរើគណបក្សប្រឆាំង បានបន្តចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅមុនការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងសប្តាហ៍នេះ, ក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវគេឃើញថា បានផ្តួលរំលំស្លាក គណបក្សរបស់ខ្លួនចោល និងក្រុមសកម្មជនទាំងនោះ បាននាំគ្នាបានស្នើសុំរកការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀតក្រោយ ការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។

សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង បាននាំគ្នាដើរចេញពីគណបក្សភ្លើងទៀន និងពួកគេបានសុំរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំក្រុងបាត់ដំបងលោក យួម ដូង បានថ្លែងថ្កោលទោស មេដឹកនាំគណបក្សភ្លើងទៀន និងបានអំពាវនាវសមាជិកដទៃទៀត បោះបង់ចោលគណបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកគន្លឹះរបស់គណបក្សភ្លើងទៀនម្នាក់ទៀតប្រចាំខេត្តបាត់ដំបងឈ្មោះ ហុង ថុនា បានសារភាពកំហុសខុសឆ្គងពីអតីតកាល និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ខែមេសា និងខែឧសភា គឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមមុននេះថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។

ads banner