គណបក្សប្រជាជនកម្ពុជាទទួលលំដាប់លេខរៀង១៨ (Video Inside)

គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ នៃកំណត់សម្គាល់ឈ្មោះគណបក្ស ក្នុងការចាប់លេខរៀង រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការចាប់លំដាប់លេខរៀងនៅថ្ងៃទី២៩ ឧសភានេះ បានប្រព្រឹត្តទៅនៅបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការយាងនិមន្តចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានថ្លែងថា គជបនឹងត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

លេខរៀងទី១៨ដែលគណបក្សប្រជាជនកម្ពុជាចាប់បាន គឺជាលេខរៀងចុងក្រោយបំផុត របស់គណបក្សនយោបាយដែលមានសរុប១៨គណបក្ស និងដែលត្រូវចូលរួមក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។

គណបក្ស១៧ដទៃទៀត ដែលបានទទួលលំដាប់លេខ រៀងរួមមាន គណបកសំបុកឃ្មុំសង្គមប្រជាធិតេយ្យ មានលេខរៀងទី១, គណបក្សខ្មែរតែមួយ មានលេខរៀងទី២, គណបក្សសញ្ជាតិកម្ពុជា មានលេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ មានលេខរៀងទី៤, គណបក្សកម្លាំងប្រជាធិបតេយ្យ មានលេខរៀងទី៥, គណបក្សកសិករ មានលេខរៀងទី៦, គណបក្សស្រ្តីដើម្បីស្ត្រី មានលេខរៀងទី៧, គណបក្សគណបក្សខ្មែរឈប់ក្រ មានលេខរៀងទី៨, គណបក្សហ៊្វុនស៊ិនប៉ិចលេខរៀងទី៩, គណបក្សធម្មាធិបតេយ្យ លេខរៀងទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋានលេខរៀងទី១១, គណបក្សបំណងប្រជាពលរដ្ឋលេខរៀងទី១២, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី១៣, គណបក្សឯកភាពជាតិខ្មែរលេខរៀងទី១៤, គណបក្សខ្មែរអភិរក្ស លេខរៀងទី១៥, គណបក្សយុវជនកម្ពុជាលេខរៀងទី១៦ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លេខរៀងទី១៧ ខណៈលេខរៀងទី១៨ គឺគណបក្សប្រជាជនកម្ពុជា។

ads banner