ឥណ្ឌាបាញ់បង្ហោះផ្កាយរណបរុករកជំនាន់ថ្មីដោយជោគជ័យ
ញូវដែលី៖ មន្រ្តីឥណ្ឌាបាននិយាយថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នៅថ្ងៃចន្ទនេះ បានបាញ់បង្ហោះផ្កាយរណបរុករកជំនាន់ទីពីរ មានឈ្មោះថា NVS-01 ដោយជោគជ័យ។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានអះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបរុករកជំនាន់ទីពីរ មានឈ្មោះថា NVS-01 ដោយជោគជ័យ។ ផ្កាយរណបនេះមានទម្ងន់ប្រហែល ២,២៣២គីឡូក្រាម ហើយវាត្រូវបានបាញ់បង្ហោះដោយយានរ៉ុក្កែត Geosynchronous Satellite Launch Vehicle ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅលើកោះ Sriharikota នៃរដ្ឋ Andhra Pradesh។
បើតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ផ្កាយរណប NVS-01 គឺជាផ្កាយរណបដំបូងជំនាន់ទី ២ របស់ប្រទេសឥណ្ឌា ដែលត្រូវបានប្រើប្រាស់សម្រាប់កិច្ចការរុករកជាមួយនឹងសេវាកម្មតារានិករឥណ្ឌា។
ក្រុមមន្ត្រីឥណ្ឌាបាននិយាយថា នាឡិកាអាតូមិកជនជាតិដើមភាគតិចក៏ត្រូវបានបាញ់ហោះហើរនៅក្នុងផ្កាយរណប NVS-01 ជាលើកដំបូងផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា


