ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អប្រសើរ។ អ្នក នៅអាចជួបបញ្ហាខ្លះនៅក្នុងពេលកំពុងបំពេញការងារ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ចូរព្យាយាមដោះស្រាយ អ្វីៗនឹងអាចដោះស្រាយ ឬសម្របសម្រួលទៅដោយរលូន។ អ្វីដែល ចាំបាច់នៅក្នុងពេលនេះ គឺការសន្សំសំចៃពេលវេលា ហេតុនេះចូរកុំចំណាយពេលទៅលើ រឿងរ៉ាវដែលឥតប្រយោជន៍ ឬដែលមិនទាក់ទងនឹងកាតព្វកិច្ច តួនាទីរបស់ខ្លួន។ លោកអ្នក អាចកែប្រែស្ថានភាពពីយ៉ាប់យឺនមកជាល្អប្រសើរវិញបាន ប្រសិនបើអ្នកវិធីសាស្រ្តនានា ដើម្បីទទួលខុសត្រូវលើការងារ បើទោះជាការងារនោះតូចតាច ក្តី។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ការបំពេញកាតព្វកិច្ចតួនាទី និងការអនុវត្តគម្រោងផែនការហាក់មាន ភាពរឹងស្ទះច្រើន។ លើសពីនេះ លោកអ្នកអាចជួយនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូម កុំធ្វើការងារ ឬគម្រោងនានាដែលត្រូវការចំណាយលុយកាក់ច្រើនអោយសោះ។ យកល្អ ធ្វើកិច្ចការងារណាដែលចំណាយដើមទុនតូច ឬកុំទាន់ធ្វើការកែប្រែស្ថានភាពហិរញ្ញវត្ថុ នៅក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ការវាយតម្លៃសកម្មភាពការងាររបស់អ្នកឲ្យបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការលំបាក និងបញ្ចៀសការខាតបង់។ ក្នុងនោះ សូមប្រើប្រាស់បទ ពិសោធន៍ និងចំណេញជំនាញក្នុងការបំពេញការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មនៅក្នុងពេលនេះមាន ភាពចម្រើនរុងរឿងល្អប្រសើរ។ លោកអ្នកមានសក្តានុពល និងថាមពលខ្ពស់ក្នុងការអនុវត្ត ការងារអោយបានចប់ចុងចប់ដើម និងទទួលបានទិន្នផលខ្ពស់។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ ក្តីការកំណត់ទំហំការងារ និងការសន្សំសំចៃកំលាំង ដោយធ្វើតែការងារដែលសមស្របនឹង វិជ្ជាជីវៈរបស់ខ្លួនគឺនឹងធ្វើអោយអ្នកកាន់តែទទួលបានផល ហើយមិនប្រឈមនឹងបញ្ហា។ ដោយឡែក អ្នកំពុងមានទំនោរខ្លាំងលើកិច្ចការស្រាវជ្រាវ ដូច្នេះគួរយកចិត្តទុកដាក់ ហើយ ប្រើប្រាស់អំណោយផលនេះដើម្បីធ្វើឲ្យការងារកាន់តែចម្រើន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពអាជីពរបស់អ្នកកំពុងមានភាពរីក ចម្រើនគួរអោយកត់សម្គាល់។ ក្នុងនោះលោកអ្នកអាចចាប់ផ្តើម ឬបន្តអនុវត្តគម្រោងផែនការ តូចធំទៅតាមបំណងប្រាថ្នា ពីព្រោះលោកអ្នកកំពុងដើរនៅលើគន្លងផ្លូវដែលត្រឹមត្រូ និង ជោគជ័យធំ។ ទន្ទឹមនឹងនោះអ្នកក៏អាចស៊ូទ្រាំជាមួយការលំបាក ឬស្ថានភាពស្មុគ្រស្មាញ ដោយយ៉ាងស្រួល។ ប្រការសំខាន់ សូមថែក្សាពាក្យសំដី និងកាយវិការ ឲ្យបានសមរម្យ ជាមួយមនុស្សជុំវិញខ្លួន ជាពិសេសជាមួយនឹងមនុស្សជិតស្និទ្ធរបស់អ្នក។ ប្រសិនបើ លោកអ្នកចង់ធ្វើការផ្លាស់ប្តូរកន្លែងការងារគឺអាចធ្វើទៅបានតាមបំណង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ស្ថានភាពអាជីពនៅពេលនេះមានដំណើរការទៅដោយ រលូន។ ប៉ុន្តែថ្ងៃនេះមានអំណោយផលពិសេសទៅលើឯកសារ និងលិខិតស្នាមនានា។ សូមចំណាយពេលពេញមួយថ្ងៃជាមួយឯកសារ ផ្តោតលើការសរសេររបាយការណ៍ ឬការ ចុះកិច្ចសន្យាជាដើម។ សូមព្យាយាមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងអតិថិជនតិច បំផុតដែលអាចធ្វើទៅបាន ពីព្រោះជម្លោះអាចកើតមានក្នុងថ្ងៃនេះ។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន ប៉ុន្តែគឺគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះសំណាងល្អ នឹងកើតឡើងបាន។ លើសពីនេះសូមមានការទទួលខុសត្រូវជាមួយការងាររបស់ខ្លួនជានិច្ច។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ និងភារកិច្ចការងាររបស់ អ្នកមានភាពចម្រើនលូតលាស់។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អាន និង ជួយជ្រោមជ្រែងការងាររបស់អ្នកខ្លាំង។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពចំណាយលុយ កាក់នៅពេលនេះ គឺផលចំណេញនឹងទទួលបានច្រើន។ ក្រៅពីនេះ ការងាររបស់អ្នកកំពុង មានស្ថានភាពល្អ ដូច្នេះគួរប្រើប្រាស់ពេលវេលាបន្ថែមដើម្បីគិតគូរគម្រោងផែនការអនា គត។ ដោយឡែក សូមកុំផ្តោតការយកចិត្តទុកដាក់ទៅលើកំហុសពីអតីតកាល ការផ្សារភ្ជាប់ ជាមួយរឿងរ៉ាវដែលគ្មានប្រយោជន៍ ធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះមានភាពរអាក់រអួល បន្តិច។ ដូច្នេះមិនគួរចាប់យកការងារធំពេកទេ ការងារក្នុងទំហំតូចអាចជួយសម្រួលភាព មមាញឹក និងបញ្ចៀសបញ្ហាបានច្រើន។ ទន្ទឹមនឹងនេះ លោកអ្នកអាចពិបាកក្នុងការដោះ ស្រាយបញ្ហាខ្លះៗ ដូច្នេះគួរសុំការពិភាក្សា ឬជំនួយជាគំនិតប្រសិនបើអ្នកជាប់គាំងពិបាក ដោះស្រាយ។ ធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ឬប្រថុយប្រថាន។ ស្របពេលនឹងភាព អវិជ្ជមានខ្លះក្នុងថ្ងៃនេះ អ្នកអាចបង្ហាញគោលគំនិតខ្លួនបានដោយសេរី។ ប្រការគួរជៀស វាងនៅក្នុងពេលនេះ គឺទំនាក់ទំនងជិតស្និទ្ធនឹងមនុស្សថ្មីៗ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមមានចិត្តរឹងមាំ ស្វាហាប់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងពីមនុស្សដែលកំពុងមើលបំណាំអ្នក។ គួរបើកចិត្តស្រលាញ់រាប់អានមនុស្សនៅជុំវិញខ្លួន។ អ្នកអាចសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែសូមមានភាពឆ្លាតវៃ។ ថ្ងៃនេះ លោកអ្នកអាចស្នើសុំយោបល់ ឬជំនួយបាន ប៉ុន្តែភាពជោគជ័យពឹងផ្អែកលើបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការប្រញាប់ប្រញាលដោះស្រាយបញ្ហាឲ្យបានទាន់ពេល។ ក្រៅពី នេះលោកអ្នកនឹងអាចមានលទ្ធភាពយល់ដឹង និងសម្រួលសម្រួលរាល់កាលៈទេសៈ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន ហើយភាពជោគជ័យនឹងកើតឡើងផងដែរ។ ក្រៅពីនេះ សូមធ្វើយ៉ាងណាកំណត់ទំនាក់ទំនង ការជឿទុកចិត្តដោយមិនបានពិចារណានឹងហុចផលអវិជ្ជមានទៅដល់ការងារ ពិសេសការ សម្រេចចិត្ត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។ សម្រាប់លោកអ្នកដែលចង់សាកល្បង ការចាកចេញពីស្ថានភាពចាស់ និងការកែលម្អស្ថាន ភាពអាជីពនានាគឺអាចធ្វើទៅបាននៅក្នុងថ្ងៃនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារ និងរាល់ក្តីបំណងប្រាថា្នបានទាំងអស់។ លើសពីនេះប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គលវិញ ផលលាភ និងភាពចម្រើនលូតលាស់នឹងកើតឡើងដល់ជីវិតរបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានារបស់អ្នកដទៃឲ្យសោះ ពីព្រោះដំណើរការវិជ្ជាជីវរបស់មនុស្សទាំងនោះមិនមានភាពស៊ីសង្វាក់ទៅនឹងវិជ្ជាជីវរបស់អ្នកឡើយ។ យោងលើហេតុផលនេះ លោកអ្នកពិបាកទទួលផល តែទទួលបានភាពស្មុគ្រស្មាញទៅវិញ។ ផ្ទុយពីករណីទាំងនេះ លោកអ្នកនឹងអាចការពារទស្សនៈយោបល់របស់ខ្លួនបានប្រសើរចំពោះជំនួបផ្សេងៗ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើទំនាក់ទំនង ការពិភាក្សា ឬការចរចាការងារសោះឡើយ។ ទំនាក់ទនងជាមួយមិត្តរួមការងារ ក៏ដូចជាដៃគូរអាជីវកម្មអាចនឹងមានកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែលោកអ្នកមានឳកាសដោះស្រាយឬបង្វែរស្ថានការណ៍អវិជ្ជមាននេះបាន ប្រសិនបើអ្នកបោះជំហាននៅក្នុងគន្លងពត៌មានលំអិតដែលអ្នកទទួលបានប៉ុណ្ណោះ។ ក្នុងនោះក៏កុំសន្យាចំពោះនរណាឡើយ ប្រសិនបើអ្នកមិនច្បាស់លាស់អំពីដំណើរការនោះ ឬចូរព្យាយាមធ្វើការដែលអ្នកប្រាថ្នា។ ផ្ទុយទៅវិញ ប្រហែលជាទំនាក់ទំនងជាមួយមនុស្សឆ្នាំម្សាញ់នៅថ្ងៃនេះ គួរកុំមានភាពជិតស្និទ្ធពេក។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ វក រកា ច រាសីឡើងខ្ពស់ត្រដែត។