លោក ថាន់ ហាច ទទួលស្គាល់កំហុសដែលជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង
ភ្នំពេញ៖ លោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ដែលពួកខ្លួនមានកំហុសខុសឆ្គងដែលបានប្រព្រឹត្តនៅអំពើមិនសមរម្យកន្លងមក ធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់សម្តេច ដែលពួកខ្លួនជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង។
លោក ថាន់ ហាច សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាលាដំបូងខេត្តរតនគិរី ដែលឱ្យរូបលោក (ថាន់ ហាច) និងលោក ថេង សាវឿន និងលោកញិល ភាព មានសេរីភាព និងនៅក្រៅឃុំជាបណ្តោះអាសន្តដើម្បីបានជួបជុំបងប្អូនសាច់ញាតិឪពុកម្តាយ។
លោក ថាន់ ហាច បានសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ដែលពួកខ្លួនមានកំហុសខុសឆ្គងដែលបានប្រព្រឹត្តនៅអំពើមិនសមរម្យកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់សម្តេច ដែលពួកខ្លួនជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង។ ជាមួយគ្នានេះ លោក ថាន់ ហាច បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
សូមស្តាប់លោក ថាន់ ហាច ដូចតទៅ៖