អតីតសកម្មជនអតីតគណបក្ស CNRP និង គណបក្សភ្លើងទៀន ចំនួន ៥១រូប សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ និងជាប្រធានសាខាពិសេស បានជួបសំណេះសំណាលជាមួយសកម្មជនអតីតគណបក្ស CNRP និងគណបក្សភ្លើងទៀន ចំនួន៥១រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានលើកឡើងថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន នៃខណ្ឌច្បារអំពៅ ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ លោកបានចាត់ទុកការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោកបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើន បានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរ អង្វែងសម្រាប់ប្រជាជន។
សូមបញ្ជាក់ថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន ចំនួន៥១រូបនេះ បានសម្រេចចាកចេញពីគណបក្សភ្លើងទៀន បន្ទាប់ពីពួកគេអស់ជំនឿជាមួយគណបក្ស ៕
សណ្តោស- ប៊ុនធី