ក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គការ CPCS បញ្ឈប់សកម្មភាពជាបន្ទាន់ នូវកិច្ចប្រជុំព្រោះជាសកម្មភាពផ្ទុយនឹងច្បាប់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌលសិក្សា បណ្តុះ បណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជា បន្ទាន់នូវកិច្ចប្រជុំស្ដីពី Review of Current Humanitarian Efforts, and Seeking Effective Ways Forward ដែលប្រព្រឹត្តទៅ នៅថ្ងៃ ទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារសកម្មភាព នេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយ នឹង ធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក សុត ផ្លាយប៉ោម ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្ដុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បានឱ្យដឹងថា ក្នុងករណី មិនអនុវត្ត តាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner