ទីលានដាក់សំរាមតម្លៃ១០លានដុល្លារសម្ពោធក្នុងខេត្តកែប (Video Inside)

ទីលានទុកដាក់សំរាមខ្នាតធំតម្លៃជាង១០លានដុល្លារនៅក្នុងខេត្តកែប ត្រូវបានសម្ពោធនៅថ្ងៃទី៣០ឧសភានេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។

ទីលានទុកដាក់សំរាមទំហំ១៤ហិកតានេះ មានទីតាំងស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។ ទីលាននេះ ត្រូវបានសាងសង់ឡើងមានចំនួន ៤រណ្ដៅ ដែលមានសមត្ថភាពផ្ទុកសំរាមបានប្រមាណ៦សែនម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ឆ្នាំ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែកកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថាន និងជួយលើកកម្ពស់គុណ ភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ដែលព័ទ្ធជុំវិញ។

លោក ស៊ុន ចាន់ថុល បាន គូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។

លោកបានបញ្ជាក់ថាសុខសន្តិភាពនោះហើយ បានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព, ការសាងសង់, កាស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណ ភាពផ្លូវជាតិ, ផ្លូវខេត្ត, គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹក និងគម្រោងថ្មីៗជាច្រើនទៀត។

ads banner