សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទម្លាយ សារសំឡេង «ឆាំ ឆានី» ក្នុងបំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម តេឡេក្រាមថា” ខ្ញុំចង់ឱ្យបងប្អូនបានស្តាប់នូវការណែនាំ
របស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកលើខ្ញុំនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹង បង្កើត បាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស”។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “នេះជាផែនការរបស់អាក្បត់ ជាតិ ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះ បន្តិច។ផ្តាំទៅឆានីថាសម្តេចសខេងជាឧបនាយករដ្ឋមន្ត្រី។លិខិត បញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ឯការទទួលស្គាល់ឬមិនទទួល ស្គាល់វាជារឿងរបស់គ.ជ.បបើពួកអស់លោកល្ងង់និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ?៕
ដោយ៖ វណ្ណលុក
សូមជូនសំឡេងរបស់ ឆាំ ឆានី

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner