លោកស្រី ពោធិតី សាវត្ថី៖គណបក្សភ្លើងទៀនមានបំណង ចង់នាំ កម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២ សូមប្រជាពល រដ្ឋកុំចាញ់កល នយោបាយគណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បាន បញ្ជាក់នៅក្នុងសន្និសីទកាសែតនៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា គណបក្សភ្លើងទៀនមិនគោរពសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលហើយបិទផ្លូវតវ៉ា។លោកស្រីបន្តថា មិនត្រឹមតែមិនគោរពតាមច្បាប់និងមិនគោរពតាម សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញបែរជាប្រកាស កៀរគរ ធ្វើបាតុកម្ម។នេះគឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា។

ក្នុងសន្និសីទដដែលនេះដែរលោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់ថា គណបក្សភ្លើងទៀនធ្វើជំនួញប្រជាធិបតេយ្យមាន បំណងចង់នាំ កម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២សូមប្រជាពលរដ្ឋកុំចាញ់កលនយោបាយគណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ។

លោកស្រី ក៏បានអំពាវនាវដល់បរទេសឱ្យបញ្ឈប់ការ លូកដៃ ជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ប្រជាជនកម្ពុជាត្រូវការ សន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយក្រែនទេ។លោកស្រីបន្តថាគណបក្សភ្លើងទៀនកំពុងតែលេងហ្គេមបរទេស។ពួកគេមិនគោរពច្បាប់ពេលខ្លួនឯងធ្វើខុសគឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ទោះបីពុំមានគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ក៏ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌  ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួត ប្រជែង ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ ២០២៣បើកសវនាការសម្រេចសេចក្តីតម្កល់សេចក្តីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទុកជាបានការ ដែលមាន ន័យថាគណបក្សភ្លើងទៀន និងគណបក្ស មហាសាមគ្គីជាតិខ្មែរ ពុំមានភាពស្របច្បាប់ចូល រួមប្រកួតប្រជែង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ បាន ឡើយ៕

ដោយ៖ ពលជ័យ

ads banner