ទិន្នផលរោងចក្ររបស់ថៃធ្លាក់ចុះជាង ៨ភាគរយក្នុងខែមេសា អាក្រក់ជាងការព្យារកណ៍

បាងកក៖ ក្រសួងឧស្សាហកម្មថៃ នៅថ្ងៃពុធនេះ បានឱ្យដឹងថា សន្ទស្សន៍ទិន្ទផលផលិតកម្ម (MPI) របស់ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ ២០២៣ បានធ្លាក់ចុះជាងការរំពឹងទុករហូតដល់ ៨.១៤ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារការនាំចេញបានធ្លាក់ចុះ ហើយតម្លៃផលិតកម្មបានកើនឡើង។

សន្ទស្សន៍ទិន្ទផលផលិតកម្ម (MPI) របស់ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ ២០២៣ បានធ្លាក់ចុះជាងការរំពឹងទុករហូតដល់ ៨.១៤ភាគរយ ខណៈដែលតួលេខនេះ បើធៀបនឹងការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់កាសែតរ៉យទ័រ ធ្លាក់ចុះត្រឹមតែ ២.១៥ភាគរយប៉ុណ្ណោះនៅក្នុងខែមេសា។

ក្រសួងឧស្សាហកម្មថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងខែមករា ដល់ខែមេសា សន្ទស្សន៍ទិន្ទផលផលិតកម្ម (MPI) បានធ្លាក់ចុះ៤.៦៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ ក្រសួងឧស្សាហកម្មថៃបានព្យាករថា ទិន្នផលរោងចក្រនឹងបង្ហាញពីកំណើនពីសូន្យទៅមួយភាគរយនៅក្នុងឆ្នាំ ២០២៣នេះ។

ក្រសួងឧស្សាហកម្មថៃបានសង្កត់ធ្ងន់ទៀតថា ស្របពេលដែលការនាំចេញនៅតែធ្លាក់ចុះ ហើយតម្រូវការក្នុងស្រុកបានកើនឡើង វិស័យទេសចរណ៍ដែលវិស័យសំខាន់នៅតែមានភាពរឹងមាំ ហើយការវិនិយោគក៏កាន់តែខ្ពស់។

ទំនិញឧស្សាហកម្មបានរ៉ាប់រងប្រហែល ៨០ភាគរយ នៃការនាំចេញសរុបដែលការកត់ត្រាដោយគយ ច្រើនជាងការរំពឹងទុករហូតដល់ ៧.៦ភាគរយនៅក្នុងខែមេសាឆ្នាំនេះ បើធៀបនឹងឆ្នាំមុន៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner