សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

ភ្នំពេញ៖ តាមបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានទម្លាយសារសំឡេងមួយ របស់ «ឆាំ ឆានី» សកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលណែនាំឱ្យ ធ្វើសកម្មភាពញុះញង់អុជអាលបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបំផ្លាញដំណើរការបោះឆ្នោតនៅកម្ពុជា។

សារសំឡេងដែលសម្តេតេជោ បានទម្លាយនេះ គឺលោក ឆាំ ឆានី បានណែនាំទៅសកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយម ឱ្យធ្វើវីដេអូ ឃ្លីបបង្ហោះតាមបណ្តាញសង្គមដោយនិយាយក្នុងបំណងញុះញង់បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរបស់បក្សប្រជាជនកម្ពុជា ជាពិសេសរវាងសម្តេចតេជោ និងសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងសារសំឡេងនោះ ឆាំ ឆានី ក៏បានណែនាំឱ្យមានការនិយាយបំផុសប្រជាពលរដ្ឋកុំឱ្យ ទៅ បោះឆ្នោត ឬគូសសន្លឹកឆ្នោតចោលក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាង រាស្ត្រ នាពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផែនការនេះ រៀបចំឡើងដោយជនក្បត់ ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេស ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ នឹងបង្កើតបាន ផល អាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស។

សម្តេច បានផ្តាំទៅ ឆាំ ឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី ហើយលិខិតបញ្ជាក់គណបក្សភ្លើងទៀន ត្រូវបានសម្តេច ស ខេង សុំយោបល់ពីសម្តេចជានាយករដ្ឋមន្ត្រីផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា នេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿងរបស់ គ.ជ.ប។ បើពួកអស់ លោក ល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ?។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានចាត់វិធានការតឹងរឹងបំផុតចំពោះជនដែលចង់បង្កការរំខានដំណើរការបោះឆ្នោត ឬបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់នៅកម្ពុជា៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner