ដំណើរការរៀបចំតាក់តែង សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ
អត្ថបទដោយ៖
AMS OneMinute
គឺជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនដែលបានចំណាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១៥មក គិតមកទល់ពេលនេះមានរយៈពេលជិត៨ឆ្នាំ ដោយក្រសួងបរិស្ថានបានប្រជុំជាច្រើនលើកច្រើនសាជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំមតិយោបល់ និងធាតុចូល ពិសេសជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
នេះគឺជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញថា ក្រមបរិស្ថាន គឺជាសមិទ្ធផលរួម ដែលកើតចេញពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងទាំងអស់ ឈរលើស្មារតីសហការជិតស្និទ្ធប្រកបដោយមនសិការ ការលះបង់ សាមគ្គីភាពនិងឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ ដោយតម្កល់អាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។



#ams1minute