កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ នៅផ្សារស្ទឹងមានជ័យ កាលពីពាក់កណ្ដាលខែឧសភានោះបានហើយ

ភ្នំពេញ៖ ក្រោយមានករណីប្លន់ប្រដាប់ដោយអាវុធកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យកបានកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង, ផ្លាកទីនទឹក៣ និងទឹក៧ ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១លានរៀលជាងនៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជន សង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង និងរ៉ឺម៉កម៉ូតូ ០១គ្រឿង ប្រដាប់ដោយអាវុធខ្លី ០៤ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដោយចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះ និងបញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យទាំង ៨នាក់រួមមាន៖ ១-ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ, ២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ, ៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ, ៤-ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល, ៥-ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ, ៦-ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ៨-ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

វត្ថុតាងចាប់យកមាន៖ អាវុធខ្លីម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ដើម និងបង់ចំនួន ០១, អាវុធខ្លីម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ដើម និងបង់ចំនួន ០១, អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន ០១, អាវុធខ្លីម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និងបង់ចំនួន ០២, គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០គ្រាប់, គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់, ទូរសព្ទ័ដៃ ០៣គ្រឿង, ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ចំនួន ០១ គ្រឿង, ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ក្រហមបិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ចំនួន ០១គ្រឿង, រ៉ឺម៉កម៉ូតូ ពណ៌ក្រហម គ្មានផ្លាកលេខ ០១ គ្រឿង និងភស្តតាងចាប់យកមានគ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner