ប្រធានាធិបតីឥណ្ឌា ចាត់ទុកព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រ នៅប្រទេសឥណ្ឌា ជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ

អត្ថបទដោយ៖
AMS OneMinute

និងមានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសជាមិត្តទាំងពីរឱ្យកាន់តែខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានសម្ដែងនូវការគាំទ្រគ្នាទៅវិញទៅមកនៅក្នុង ក្របខណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា អាស៊ាន និង អង្គការសហប្រជាជាតិ។

ព្រះករុណា ព្រះមហាក្សត្របានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឥណ្ឌាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាតាមរយៈ ការផ្ដល់ឥណទាន និងហិរញ្ញប្បទានឥតសំណង ខណៈភាគីឥណ្ឌាបានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រកម្ពុជាក្នុងការស្ដារ និងអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា ពិសេសនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានថ្វាយសំណើជួសជុលគំនូរនៅលើថែវស្ដីពីរឿងរាមាយណៈ នៅក្នុងព្រះបរមរាជវាំងផងដែរ។

#ams1minute

ads banner