សម្តេចតេជោលើកទឹកចិត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅផ្លូវតុលាការ ដែលជាវិធីសម្របសម្រួលមួយដែលជួយផ្តល់ហេតុផលឈ្នះឈ្នះទាំងសងខាង។ ការដោះស្រាយសំណុំរឿងតាមផ្លូវតុលាការជារឿយៗបានផ្តល់លទ្ធផលយូរណាស់បើសិនជាមានការ ប្តឹងតវ៉ាឧទ្ធរណ៍ឬបន្តទៅតុលាការកំពូលថែមទៀត ខណៈដែលក្នុងមួយឆ្នាំៗសំណុំរឿងដោះ ស្រាយតាមផ្លូវតុលាការមានច្រើនម៉ឺនករណី។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជីសិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន១ពាន់៨៣៥ នាក់ បានថ្លែងបញ្ជាក់ហេតុផលដែលមានការលើកទឹកចិត្តឱ្យធ្វើការដោះស្រាយវិវាទក្រៅផ្លូវតុលាការ។

កម្ពុជាក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មិនទាន់មានក្របខណ្ឌច្បាប់ត្រឹមត្រូវណាមួយ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះឡើយ។ សិក្ខាសាលាលើកដំបូងស្តីពីការរៀបចំ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវគេឃើញថាទើបតែបានរៀបចំនាដើមឆ្នាំ២០២០ ក្នុងពេលដែលមានរដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានឡើងកាន់តំណែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៦មិថុនា បញ្ជាក់ម្តងទៀត ជុំវិញការលើកទឹកចិត្តការដោះស្រាយវិវាទក្រៅផ្លូវតុលាការ។

ads banner