អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។

ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី០៧ ខែមិថ ឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ ។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ(៣ កុំ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) ឱ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៊ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំណុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឱ្យបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ចំនុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីឱ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា ៕

សណ្តោស-ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner