កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ ឃាត់ក្រុមក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណះ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយផ្នែកជំនាញបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសក៏ដូចទប់ស្កាត់ការពារសុវត្ថិភាពប្រជាពលរដ្ឋហើយប្រទះឃើញក្មេងទំនើងចំនួន៨នាក់ជិះម៉ូតូ៤គ្រឿងតែមានម៉ូតូ១គ្រឿងគ្នា២នាក់ម៉ាកហុងដាស្គុបពី ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ១IH-៩៧៧១ ( ពាក់ព័ន្ធនិងបង្ហោះម៉ូតូ ) ធ្វើការយកមកប៉ុស្តិ៍ដើម្បីសាកសួរ កាលវេលាម៉ោង៥ ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់ថា យោងតាមការណែនាំ ឯកឧត្ដម ស ថេត អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងតាមមូលដ្ឋានផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលធ្វើការល្បាតហើយជាក់ស្ដែងនៅល្ងាចនេះប៉ុស្តិ៍រដ្ឋបាលសហការជាមួយផ្នែកជំនាញខណ្ឌរួមប្រជាការពារសាលាសង្កាត់ដើម្បីល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសក្មេងទំនើងដែលបង្កបង្ហោះម៉ូតូតាមដងផ្លូវប៉ះពាល់ផ្លូវសាធារណះនិងអាចគ្រោះថ្នាក់យថាហេតុណាមួយចំពោះប្រជាពលរដ្ឋលុះកម្លាំងផ្នែកជំនាញបានប្រទះឃើញក្មេងទំនើងមានចំនួន៨នាក់ម៉ូតូ៤គ្រឿងតែម៉ូតូ១គ្រឿងគ្នា២នាក់កំពុងតែបង្ហោះម៉ូតូម៉ាកស្គុបពីចំនួនម៉ូតូ៣គ្រឿងទៀតមិនបានបង្ហោះគ្រាន់តែជិះតាមក្រោយរួចកម្លាំងសមត្ថកិច្ចយើងធ្វើការដេញតាមឃាត់យុវជន២នាក់ដែលបង្ហោះម៉ូតូបានភ្លាមៗចំណែកមិត្តភ័ក្រ្តចំនួន៦នាក់៣ម៉ូតូរត់គេចបាត់អស់ណាមួយមិនពាក់ព័ន្ធករណីបង្ហោះម៉ូតូទេនិងនាំយុវជន២នាក់មកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។

លោកអធិការខណ្ឌបន្តថាក្រោយពីប៉ុស្តិ៍រដ្ឋបាលស្វសយប៉ាកសាកសួរនាំក្មេងទំនើងទាំង២នាក់ចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពខ្លួនពិតជាបានជិះម៉ូតូបង្ហោះពិតមែននិងទទួលកំហុសសុំទោសមហាជននិងសមត្ថកិច្ចទាំង២នាក់សូមសន្យាមិនអោយមានលើកទី២ទេប្រសិនមានលើកទី២អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ហើយសមត្ថកិច្ចយើងបានទាក់ទងទៅគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់អោយមកធ្វើលិខិតធានានិងស្ដាប់ចំលើយកូនប្រុសពីកំហុសជិះម៉ូតូបង្ហោះលើផ្លូវសាធារណះរួចនិងអោយប្អូនប្រុសទាំង២ទទួលពិន័យគឺដោះកង់ម៉ូតូខាងមុខរួចទាំង២នាក់លើកង់មុខនិងនិយាយស្រែកអោយខ្លាំងៗសូមបងៗឬប្អូនកុំយកគំរូតាមខ្ញុំ ។

ខ្ញុំទាំង២នាក់សូមឈប់បង្ហោះម៉ូតូទៀតហើយ ចុងក្រោយគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់ សូមអរគុណដល់សមត្ថកិច្ចដែលបានលើកលែងអោយកូនប្រុសគាត់និងយកទៅវិញរឹតបន្តឹងបន្ថែមទៀតក៏មិនអោយមានលើកទី២ដែរសូមជូនពរសមត្ថកិច្ចកម្លាំងថ្នាក់ដឹងនាំអោយមានសុខភាពល្អទាំងអស់គ្នា ៕

ដោយ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner