ផ្លូវល្បឿនលឿនទី២ ភ្នំពេញបាវិត ចាប់ផ្តើមបុកគ្រឹះ ការសាងសង់នឹងមានរយៈពេលបីឆ្នាំ (Video Inside)

ផ្លូវល្បឿនលឿនទី២ តម្លៃ១ពាន់៦៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់របស់ខ្លួន នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ សំណង់ផ្លូវល្បឿនលឿន ភ្នំពេញនិងបាវិតនេះ គឺជាផ្នែកមួយនៃគម្រោង «ផ្លូវនិងខ្សែក្រវាត់» ដែលដាក់ចេញដោយសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការអភិវឌ្ឍន៍តាមប្រទេសនានា ក្នុងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។

សម្តេចតេជា ហ៊ុន សែន បានថ្លែងនៅថ្ងៃបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។

ផ្លូវល្បឿនលឿនភ្នំពេញបាវិត បើទោះជាគម្រោងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនចិន ដែលបណ្តាក់ទុនក្នុងរយៈពេល៥០ឆ្នាំក៏ដោយ ប៉ុន្តែក្នុងតម្លៃធ្វើសរុប១ពាន់៦៣៨លានដុល្លារនោះ ភាគីខាងរាជរដ្ឋាភិបាលនឹងត្រូវចេញជួយធ្វើស្ពាន ក្នុងទឹកប្រាក់២៣៤លានដុល្លារផងដែរ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ថវិកាដែលរាជរដ្ឋាភិបាលចំណាយទាំង២៣៤លាននេះ នឹងត្រូវរៀបចំធ្វើការបង្កកវិញ ក្នុងរយៈពេល២ឆ្នាំគឺនៅឆ្នាំ២០២៤ ចំនួន១៣២លានដុល្លារ និងឆ្នាំ២០២៥ ចំនួន១០២លានដុល្លារ។ សម្តេចតេជោបានហៅរបៀបចាត់ចែងនេះ គឺជាភាពដ៏ប៉ិនប្រសប់មួយរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។

ផ្លូវល្បឿនលឿនទី២នេះ នឹងមានចម្ងាយ១៣៨គីឡូម៉ែត្រដែល នឹងត្រូវធ្វើស្ពានឆ្លងកាត់លើ ទន្លេមេគង្គដ៏វែងមួយដែលគេគ្រោងនឹងកសាងស្ពានថ្មី និងផ្លូវមានប្រវែង៥គីឡូម៉ែត្រឆ្លងកាត់ ដៃទន្លេមេគង្គ។ សំណង់ផ្លូវ និងស្ពានសម្រាប់ផ្លូវល្បឿនលឿនទី២នេះ នឹងមានគំរោងកសាង រយៈពេល៣ឆ្នាំដែលនឹងអាចនៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧។ សម្តេចតេជោបានថ្លែងថាសូមឱ្យការធ្វើសំណង់ថ្នល់ និងស្ពានបានបញ្ចប់ទៅ ដោយព្រមជាមួយគ្នា។ កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនទី២នេះ នឹងគ្រោងរៀបចំធ្វើផ្លូវល្បឿនលឿនទី៣បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការចុះហត្ថលេខា ដើម្បីកសាងផ្លូវល្បឿនលឿនទី៣នោះ ធ្វើនៅរសៀលថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនទី៣ ចម្ងាយជាង៤០០គីឡូម៉ែត្រ គឺជាផ្លូវរវាងពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅកាន់ក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ។

ផ្លូវល្បឿនលឿនទី៣នាពេលខាងមុខនេះ នឹងមានការបណ្តាក់ទុនកសាងតម្លៃ៤ពាន់លានដុល្លារ។

កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។

ads banner