សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិដោយសារមនុស្សចាស់ច្រើន-ក្មេងតិច នឹងកើតមានចំពោះប្រទេសដែលមានប្រជាជនតិចពេក

កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិដោយសារមនុស្សចាស់ច្រើន-ក្មេងតិច និងកង្វះធនធានមនុស្សថ្មី នឹងកើតមានចំពោះប្រទេសដែលមានពេលប្រជាជនតិចពេក អាចប្រហែលជាហាសិបឆ្នាំទៅមុខទៀត ។

សម្តេចតេជោ បានបញ្ជាក់ថា ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា មានប្រជាជនប្រមាណតែ ៥លាននាក់ ប៉ុន្តែឥឡូវនេះប្រជាជនមានជាង ១៧លាននាក់ហើយ ។

សម្តេចបន្តថា កម្ពុជាបច្ចុប្បន្ន មិនមានមណ្ឌលចាស់ជរា ចាស់កំព្រាទេ យើងមានតែមណ្ឌលកុមារកំព្រា ប៉ុន្តែនៅឯក្រៅប្រទេស មានមណ្ឌលចាស់ជរា កូនចៅមានពេលវេលាថែទាំឪពុកម្ដាយ ជាគុណធម៌។ សម្តេចសង្ឃឹមថា កម្ពុជា មិនមានវិបត្តិពាក់ព័ន្ធទៅនឹងចំនួនមនុស្សចាស់ច្រើនទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner