លោក ឌី រ័ត្នខេមរុណ សំណេះសំណាល និង សួរសុខទុក្ខ គ្រួសារបក្ស សមាជិកបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា និង ជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បានអញ្ជើញ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ មេគ្រួសារបក្ស និងសមាជិក គ្រួសារបក្ស ចំនួន ៣៥ គ្រួសារបក្ស នៅទីស្នាក់ការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃ ទី ០៨ ខែ មិថុនា ឆ្នាំ២០២៣ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ក៏បានបញ្ជាក់យ៉ាងច្បាស់ជូនសមាជិកបក្ស អំពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សុខសន្តិភាព របស់ប្រទេសកម្ពុជា ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន រួមទាំងសមិទ្ធិផល ជាច្រើន ដែរបានមកពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋា ភិបាលកម្ពុជាសព្វថ្ងៃ ដែរមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មានចក្ខុវិស័យវែងឆ្ងាយ ក្នុង ការគិតគូប្រទេសជាតិ និង ជួយសង្គ្រោះអាយុជីវិតប្រជាជន ជាច្រើនលើក តាមរយះរំដោះប្រទេសជាតិក្នុងរបបខ្មៅងងឹត និង ជួយសង្រ្គោះអាយុ ជីវិត តាមរយះការទប់ស្កាត់ជំងឺកូវីដ-១៩ និង ការផ្តល់វ៉ាក់សាំងការពារអាយុជីវិត ប្រជាពលរដ្ឋ និងប្រជាជនកម្ពុជាតាំងពីដើមមក ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ សមាជិក អចិន្រ្តៃយ៍ គណ:កម្មាធិការ គណបក្សប្រជាជន បានអពាវនាវ សមាជិក សមាជិកា ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវជួយបង្កលក្ខណះនៅរាល់ឯកសារពាក់ពន្ធ័ ជូនសមាជិកបក្ស ក៏ដូចប្រជាពលរដ្ឋ អោយបានត្រឹមត្រូវ និង ល្អប្រសើរ ដើម្បី ត្រៀមខ្លួន ត្រៀមលក្ខណះសម្បត្តិ គ្រប់គ្រាន់ សំរាប់ការចូលរួម ក្នុងការ បោះឆ្នោត នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ ក៌បានបញ្ជាក់បន្ថែមទៅកាន់ សមាជិក សមាជិកា មេគ្រួសារបក្ស ប្រធានសាខាបក្សភូមិ ទាំងអស់ត្រូវប្តេជ្ញា ចូលរួម ថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលសុខ និងការអភិវឌ្ឍន៍ អោយស្ថិតស្ថេរ គង់វង្ស ជារៀងរហូតតទៅ និង ត្រូវប្រឆាំងដាច់ខាតរាល់ឩបាយកលទុច្ចរិត របស់ពួកអគតិដែលមានបំណងបំផ្លាញ សន្តិភាព សន្តិសុខការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ កម្មករ កម្មការនី នៅកម្ពុជា ។

ក្រោយពីសំណេះសំណាល ជាមួយ សមាជិកបក្ស រួចមក លោក ឌី រ័ត្នខេមរុណ អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ បានផ្តល់ថវិកា សោហ៊ុយកំដរដៃ ជូនគ្រួសារបក្ស និង ការមើលឃើញពីការខិតខំប្រឹងប្រែងរបស់ ប្រធានគណបក្សសង្កាត់ និង ប្រធានសាខាបក្សភូមិ ទាំង៩ភូមិ លោក ឌី រ័ត្នខេមរុណ ក៍បានផ្តល់ថវិកាបន្ថែម សំរាប់ការលើកទឹកចិត្តជូនដល់ លោក លោកស្រី ប្រធានសាខាបក្សភូមិ ទាំង៩ភូមិ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner