ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន កម្ពុជា ទទួលបានភាព ជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្ស សកម្មការងារ ក្តាប់ជាប់បញ្ហាប្រឈម
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជន គណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួល បានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារ គណបក្ស សកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាត ជាប់ ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការ របស់ ប្រជាជនកាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឈរលើភាព ជោគជ័យនេះ គណបក្សប្រជាជន កម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូង ស្រឡាញ់ គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និង កូនចៅជំនាន់ក្រោយៗទៀត។

ការបញ្ជាក់នេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលេចថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាច ទទួលបាន នូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និង នីតិរដ្ឋ។បន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធី នយោបាយច្បាស់ លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមាន ចំណូលខ្ពស់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីអាចធានាបាន នូវការ អនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព, សកម្មជន យុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការចូល រួមក្នុងគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិតពីថ្នាក់ជាតិដល់ ថ្នាក់ ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស ឱ្យមាន លទ្ធផលផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន៕ ដោយ៖ពលជ័យ

