រូបចម្លាក់បង្កើតពី AI បង្ហាញខ្លួនក្នុងពិពរណ៌នៅសារមន្ទីរស៊ុយអែត
ស្តុកខុល៖ សារមន្ទីរស៊ុយអែតមួយបានដាក់តាំងបង្ហាញរូបចម្លាក់ ដែលគេហៅរហ័សនាមថា រូបសំណាក់មិនអាចទៅរួច ឬ (impossible status) ដែលបង្កើតឡើងពីបញ្ញាសិប្បនិម្មិត (AI)។

អ្នកនាង Pauliina Lunde អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសកលរបស់ Sandvik Group ដែលជាក្រុមហ៊ុនរចនារូបចម្លាក់តាមរយៈ AI បាននិយាយថា នេះគឺជារូបសំណាកពិតដែលបង្កើតឡើងដោយអ្នកជំនាញកំពូលចំនួន ៥រូបផ្សេងគ្នា។ អ្នកនាងថា អ្នកទស្សនាអាចមើលឃើញស្ទីលប្លែកៗ ចេញពីស្នាដៃវិចិត្រករផ្សេងៗគ្នានៅក្នុងរូបចម្លាក់ជាច្រើន។

ចំណែកអ្នកនាង Julia Olderius អ្នកបង្កើតគំនិតច្នៃប្រឌិតនៅសារមន្ទីរ Tekniska បាននិយាយថា ខ្ញុំគិតថា អ្នកមិនត្រូវខ្លាចអ្វីដែល AI កំពុងធ្វើជាមួយនឹងគំនិតច្នៃប្រឌិត ឬគំនិត ឬក៏សិល្បៈ និងការរចនានោះទេ។ ខ្ញុំគ្រាន់តែគិតថា អ្នកត្រូវតែសម្របខ្លួនទៅនឹងអនាគតថ្មី ដែលបច្ចេកវិទ្យាគឺជាផ្នែកមួយនៃរបៀបដែលយើងបង្កើតគំនិត និងសិល្បៈ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា