រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះគម្រោងរបស់អង្គការសហប្រជាជាតិ ដែលមានបំណងបន្តចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់អង្គការសហប្រជាជាតិដែលមានបំណងបន្តចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលការងារនេះទាមទារឱ្យមានកិច្ចសហការល្អ មានការសិក្សា និងផែនការច្បាស់លាស់ ប្រើប្រាស់ថវិកាឱ្យចំទិសដៅ ស្របតាមគោលនយោបាយរបស់ក្រសួង ដោយគិតគូរទាំងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងបរិស្ថាន ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាស្ថេរភាពសន្តិសុខស្បៀង បង្កើនចំណូល ផ្តល់ចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោក Joseph Scheuer បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមរបស់ក្រសួង ដែលចង់ប្រែក្លាយខេត្តព្រះវិហារទៅជាតំបន់បៃតង ជាកន្លែងផលិត និងជាទីផ្សារនៃផលិតផលសរីរាង្គសម្រាប់សុខភាព។ ការងារនេះនឹងផ្តល់ចំណូលដល់សហគមន៍កសិកម្ម មានផលចំណេញដល់កសិករជាប្រចាំ។ យ៉ាងណាក៏ដោយ ប្រជាកសិករចាំបាច់ត្រូវទទួលបានការត្រួសត្រាយ និងណែនាំផ្នែកបច្ចេកទេស ព្រមទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកម្ចីដែលមានអត្រាការប្រាក់ទាប ទើបធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះ ក្លាយជាការពិត និងអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ៕ ប្រភព ៖ កសិកម្ម

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner